Posts

Showing posts from April, 2018

នំក្រឡានស្រុកសូត្រនិគមន៏

Image
បើ ​ យើង ​ ធ្វើ ​ ដំណើរ ​ តាម ​ ផ្លូវ ​ ជាតិ ​ លេខ ​ 6 ​ ហើយ ​ ឆ្លង ​ កាត់ ​ ខេត្ត ​ សៀមរាប ​ ដល់ ​ ភូមិ ​ មួយ ​ មាន ​ ឈ្មោះ ​ ថា ​ ភូមិ ​ ខ្នាស់ ​ ដែល ​ ស្ថិត ​ នៅ ​ ក្នុង ​ ឃុំ ​ ខ្នាស់ ​ ស្រុក ​ សូត្រនិគមន៍ ​ នោះ ​ យើង ​ នឹង ​ ឃើញ ​ មាន ​ គេ ​ ដាក់ ​ លក់ ​ បំពង់ ​ ឬស្សី ​ ដែល ​ មាន ​ ប្រវែង ​ ប្រហែល ​ ៣០សង់ទីម៉ែត្រជាច្រើន ​ នៅ ​ តាម ​ ចញ្ចើម ​ ផ្លូវ ​ ជាតិ ​ លេខ ​ ៦ ​ នេះ។ ចំពោះ ​ អ្នក ​ ដែល ​ មិន ​ ធ្លាប់ ​ ស្គាល់ ​ ថា ​ ជា ​ អ្វី ​ នោះ ​ ប្រាកដ ​ ជា ​ ឆ្ងល់ ​ ថា ​ តើ ​ បំពង់ ​ ឬស្សី ​ ដែល ​ មាន ​ ប្រវែង ​ ប្រហែល ​ ជា៣០សង់ទីម៉ែត្រ ​ នោះ ​ គេ ​ ដាក់ ​ លក់ ​ វា ​ ធ្វើ ​ អី្វ ? តាម ​ ពិត ​ វា ​ គឺ ​ ជា ​ នំ ​ របស់ ​ ខ្មែរ ​ យើង ​ ម៉្យាង ​ ដែលគេ ​ ហៅ ​ ថា ​ ក្រឡាន ​ ។ ក្រឡាន ​ គឺ ​ ជា ​ នំ ​ មួយ ​ ប្រភេទ ​ ដែល ​ មាន ​ លក្ខណៈ ​ ដូច ​ បាយ ​ ដំណើប នំនេះ ​ ផ្សំ ​ ពី ​ អង្ករ ​ ដំណើប ​ សណ្ដែក ​ និង ​ ដូង ​ លាយ ​ គ្នា ​ ច្រក ​ ក្នុង ​ បំពង់ ​ ឬស្សី ​ នោះ ​ ។ ចំពោះ ​ វិធី ​ ធ្វើ ​ នំ ​ នេះ ​ វិញ ​ ជា ​ ដំបូង ​ យើង ​ ត្រូវ ​ លាង ​ ជម្រះ ​ និង ​ ត្រាំ ​ អង្ករ ​ ដំណើប...