ឱកាសល្អសម្រាប់សិស្សានុសិស្ស សាកលវិទ្យាល័យកម្ពុជា ផ្ដល់អាហារូបករណ៍១០០% ជាង ១៤០០កន្លែង

ដោយ៖ ញឹក ស្រីល័ក្ខ ភ្នំពេញ៖ សាកលវិទ្យាល័យកម្ពុជា នឹងផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃជាង ១៤០០កន្លែង សម្រាប់ឆ្នាំសិក្សាថ្មី ២០១៧ - ២០១៨ ដល់សិស្សានុសិស្សគ្រប់រូប។ អាហារូបករណ៍ខាងលើ មាន៣ប្រភេទ គឹអាហារូបករណ៍សម្រាប់សិស្សនិទ្ទេស A អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងផងដែរ។ ក្រៅពីអាហារូបករណ៍ខាងលើ សាកលវិទ្យាល័យកម្ពុជា ក៏មានអាហារូបករណ៍លើកទឹកចិត្តសម្រាប់សិស្ស និស្សិតជាច្រើនកន្លែងទៀតផង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សាកលវិទ្យាល័យកម្ពុជា។ សាកលវិទ្យាល័យកម្ពុជា បានបង្កើនចំនួនអាហារូបករណ៍ពេញថ្លៃសិក្សា ជាង ១៤០០កន្លែង សម្រាប់សិស្ស - និស្សិត ដែលមានបំណងបន្តការសិក្សានៅសាកលវិទ្យាល័យ។ អាហារូបករណ៍នីមួយៗ រួមបញ្ជូលទាំងថ្លៃសិក្សាសម្រាប់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាអង់គ្លេស ដែលជាកម្មវិធីបំប៉នបន្ថែម និងសម្រាប់និស្សិតត្រៀមចូលសិក្សាថ្នាក់បរិញ្ញាបត្រជាភាសាអង់គ្លេសក៏ដូចជាថ្លៃសិក្សាទូទៅ និងថ្នាក់បរិញ្ញាបត្រដទៃទៀតផងដែរ។ បើតាមសេចក្ដីជូនដំណឹងរបស់សាកលវិទ្យាល័យកម្ពុជា អាហារូបករណ៍...