ក្រសួងអប់រំ ជ្រើសរើសមន្រ្តីវ័យក្មេងកម្ពុជា ទៅធ្វើការនៅ UN

ក្រសួងអប់រំ ជ្រើសរើសមន្រ្តីវ័យក្មេងកម្ពុជា ទៅធ្វើការនៅ UN ដោយ៖ ញឹក ស្រីល័ក្ខ ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្ដីពីការប្រឡងជ្រើសរើសមន្រ្តីវ័យក្មេង ( Young Professionals) ទៅបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិ នឹងរៀបចំការប្រឡងជ្រើសរើសវិជ្ជាជីវៈវ័យក្មេង មួយចំនួន ដើម្បីទៅបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា អង្គការសហប្រជាជាតិ នឹងរៀបចំការប្រឡងជ្រើសរើសវិជ្ជាជីវៈវ័យក្មេង មួយចំនួន ឲ្យទៅបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ ការជ្រើសរើសនេះ ផ្ដល់ឱកាសដល់មន្រ្តីវ័យក្មេងកម្ពុជា។ លក្ខខណ្ឌនៃការជ្រើសរើស ដើម្បីបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើ ដែលទាក់ទងនឹងការងារស្មើសុំ។ បន្ថែមលើនេះ បេក្ខជនត្រូវមានអាយុមិនលើសពី ៣២...