Posts

Showing posts from December, 2019

សម្ព័ន្ធអ្នកសារព័ត៍មានកម្ពុជា”ខេមបូចា”ត្រូវបានសម្ពោធជាផ្លូវការហើយ

Image
ដោយ៖​ ថា ស្រីដែន មាន​ការចូលរួម​ប្រមាណ​ជាង​២០០នាក់​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​សម្ព័ន្ធ​អ្នកសារព័ត៍មាន​កម្ពុជា​ដែល​មាន​ឈ្មោះ​ហៅ​កាត់​ថា​ ‘’ ខេមបូចា ” ​នៅ​ព្រឹក​ថ្ងៃ​ទី១៣​ខែធ្នូ​​ឆ្នាំ២០១៩​នៅ​សណ្ឋាគារ​ហ៊ីម៉ាវារី​។ ​​នៅ​ក្នុង​នោះ​រួមមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម​តំណាង​ស្ថានទូត​ស៊ុយអ៊ែត ​​ឯកឧត្ដម​​នេត ភ័ក្ត្រា​​ ឯកឧត្ដម​​ហ៊ុយ​ វណ្ណៈ​​ អនុរដ្ឋលេខាធិកា​ក្រសួង​មហាផ្ទៃ​និង​ជា​ប្រធាន​សហភាពសហព័ន្ធ​អ្នកសារព័ត៍មាន​ព្រម​ទាំង​អ្នកសារព័ត៍មាន​ភ្ញៀវជាតិ​​ អន្ដរជាតិផងដែរ​។ ដោយ​មាន​ការទទួលស្គាល់​ និង​ត្រួតពិនិត្យ​ពី​ក្រសួង​ព័ត៍មាន​យ៉ាងច្បាស់លាស់​ ក្រសួង​បាន​សំរេច​ផ្ដល់នូវ​អាញ្ញាប័ណ្ណ​ដល់​សម្ព័ន្ធ​អ្នកសារព័ត៍មាន​កម្ពុជា​ដែល​ហៅ​កាត់​ថា​ខេមបូចា​ក្នុង​ការទទួល​និង​ផ្សព្ធផ្សាយ​ព័ត៍មាន​ដល់​មហាជន​ទូទៅ​។ ខេមបូចា​បង្កើត​ឡើង​ក្នុង​គោល​បំណង​ចង់​ឲ​អ្នក​សារព័ត៍មាន​ទាំងអស់​ទទួល​បាន​នូវ​សិទ្ធសេរីភាព​ពេញលេញ​ លើកស្ទួយ​សេរីភាព​ បង្កើន​សមត្ថភាព​ ក្នុង​នោះ​បូករួម​ទាំង​ ផ្នែក​វិជ្ជាជីវៈ​ ភាព​សុចរិត​ ការ​ទទួលខុសត្រូវ​ និង​សមភាព​យេនឌ័រ​ ដោយ​ហេតុ​នេះ​ ឆ្លៀត​នៅ​ក្នុង​ឪកាស​នោះ​ផងដែរ​ លោក​ ណុប ​វ...